Banner advertisement

កំណត់ត្រា​សឹកសង្គ្រាម : នៅទិសខេត្តឧត្តរមានជ័យ មានគ្រាប់បែកទម្លាក់ពីយន្តហោះចំនួន១.៥៤៩គ្រាប់

11-Aug-2025 12:02 PM

បេីផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ មានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន១.៥៤៩គ្រាប់។​


អង្គភាពCMAC កំពុងដំណេីរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ​ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ 

សូមជម្រាបថា នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ មានមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេសចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង​ បារាំង​ ឡាវ និងវៀតណាម​ បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។ 

សូមបញ្ជាក់ថាគ្រាប់បែកMK-84នេះ​ មានទម្ងន់ជិតមួយតោន​ មានបណ្តោយប្រមាណ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ ផលិតនៅឆ្នាំ១៩៩៦! ។ 

សូមបញ្ជាក់ថានៅចំនុចទីតាំងតែមួយនេះ​ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់​ ហេីយផ្ទុះចំនួន៤គ្រាប់​ រីឯ៦គ្រាប់មិនផ្ទុះ​ដោយរួមទាំងគ្រាប់បែកMK-84​ ដែលបានឃេីញនេះផងដែរ។

អត្ថបទដែលទាក់ទង