Banner advertisement

ពិភពលោកបែបទើបមានមួយនេះទេ! Porto ប្រកាសពីកីឡាករថ្មី តាមរបៀបដែលចម្លែកបំផុតមួយនេះ

04-Aug-2025 4:22 PM

ក្លិបបាល់ទាត់ Porto បានប្រកាសពីការមកដល់នៃកីឡាករថ្មីរបស់ខ្លួន ក្នុងវិធីដ៏ចម្លែកជាទីបំផុតមួយដែលអាចជាលើ់កដំបូងនៅក្នុងពិភពបាល់ទាត់ជំនាន់ថ្មី។



មុនពេលការប្រកួតមិត្តភាពអន្តរជាតិទល់និង Atletico Madrid ក្លិបបានរៀបចំនូវកម្មវិធីតូចមួយ ដោយអ្នកគាំទ្របាននាំគ្នាភ្ញាក់ផ្អើលអំពីវត្តមានរបស់ខ្សែប្រយុទ្ធ Luke De Jong ដែលនឹងចូលរួមជាមួយ Porto ចាប់ពីពេលនេះតទៅ។



អ្វីដែលកាន់តែចម្លែកនោះគឺ ក្លិបមិនបានបញ្ចេញព័ត៌មានអ្វីសូម្បីតែបន្តិច ហើយមិនមានពាក្យចចាមអារ៉ាមថា De Jong អាចនឹងផ្លាស់មកក្រុមយក្សប្រទេសព័រទុយហ្កាល់នោះឡើយ ទាំងដែលដំណឹងអំពីការផ្ទេរកីឡាករសឹងតែគ្រប់រូប ត្រូវបានចែកចាយពាសពេញបណ្តាញសង្គមនៅជំនាន់នេះ៕

អត្ថបទដែលទាក់ទង