Banner advertisement

ព្រោះចង់បាន Sancho Juventus ដាក់ជម្រើសកីឡាករដល់ទៅបីរូបអោយ Man Utd រើស

23-Jul-2025 5:47 PM

សេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាបានបង្កើនការចាប់អារម្មណ៍សារជាថ្មីលើខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Jadon Sancho ដោយហ៊ានដាក់ជម្រើសអោយ Man Utd រើសកីឡាករមួយក្នុងចំណោមកីឡាករបីរូបដែលស្ថិតក្នុងក្រុមរបស់គេបច្ចុប្បន្ន។



កាលពីឆ្នាំ 2024 កន្លងទៅ ក្លិបយក្សអ៊ីតាលី ធ្លាប់បានព្យាយាមចុះហត្ថលេខាយក Sancho ម្តងរួចហើយ ប៉ុន្តែបែរជាត្រូវរំងាប់អារម្មណ៍វិញ ដោយសារតែការលូកដៃភ្លាមៗពី Chelsea ដែលធ្វើអោយខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះផ្លាស់ទៅលេងនៅទីក្រុងឡុងដ៍ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ យ៉ាងណាក្តី ខណះពេលដែលអនាគតរបស់ Jadon Sancho ជាមួយ Man Utd កំពុងស្ថិតក្នុងភាពស្រពិចស្រពិល Juventus បានងាកមករកគោលដៅចាស់របស់ខ្លួនវិញ។



បើតាមការបង្ហោះដោយសារព័ត៌មាន GiveMeSport បានអោយដឹងថា Juventus បានដាក់កីឡាករបីរូបដូចជា Tim Weah, Dusan Vlahovic និង Douglas Luiz ជាជម្រើសសម្រាប់អោយ Man Utd រើសហើយធ្វើការដោះដូរគ្នាសម្រាប់ Sancho ដោយមិនចាំបាច់ចំណាយលុយបន្ថែម ហើយនៅក្នុងចំណោមកីឡាករទាំងបីនោះ Douglas Luiz គឺជាកីឡាករដែលមានលទ្ធភាពខ្ពស់បំផុតក្នុងការមកលេងនៅទឹកដីអង់គ្លេសសារជាថ្មី ដោយសារតែមានពាក្យចចាមអារ៉ាមជាច្រើនមកហើយ កាលពីខែមុនដែលថាអតីតកីឡាករ Aston Villa រូបនេះអាចនឹងចាកចេញពី Juventus៕

អត្ថបទដែលទាក់ទង