ក្លិបបាល់ទាត់ Paris Saint-Germain បានផ្ញើរជាកាដូតិចតួចតែមានតម្លៃបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំងទៅដល់ Neymar បន្ទាប់ពីទទួលបានដំណឹងល្អកាលពីដើមខែនេះ។
Neymar បានស្វាគមន៍ការមកដល់របស់កូនទីបួនរបស់គេ កាលពីថ្ងៃទី 5 កក្កដាកន្លងទៅនេះ ហើយដើម្បីជាការលើកទឹកចិត្ត ក្រុមសេដ្ឋីបារាំងបានវេចខ្ចប់កាដូលក្ខណះគ្រួសារមួយ ជូនទៅកាន់កីឡាករវ័យ 33 ឆ្នាំដែលត្រូវបានបង្ហាញនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ Neymar។
ខ្សែប្រយុទ្ធរបស់ Santos បានបង្ហោះរូបអាវដែលមានឈ្មោះកូនៗទាំងបួនរបស់គេដូចជា Lucca, Mavie, Helena នឹងកូនទើបកើតថ្មី Mel រួមជាមួយអាវ Neymar ផ្ទាល់ ដែលជាកាដូតិចតួចពី PSG ជាមួយនឹងការសរសេរខ្លីៗថា "អរគុណ PSG" ថែមទៀតផង។ គួររំលឹកផងដែរថា Neymar បានចូលរួមជាមួយ PSG នៅឆ្នាំ 2017 ជាមួយតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក មុនពេលបន្តដំណើរទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតនៅឆ្នាំ 2023៕