អង្គរក្សផ្ទាល់ខ្លួនរបស់ Lionel Messi ត្រូវបានគេរាយការណ៍ថាអាចនឹងត្រូវបានហាមឃាត់មិនអោយមានមុខនៅក្នុងការប្រកួត Leagues Cup ដើម្បីតាមការពារ Messi ទៀតនោះឡើយ។
អតីតទាហានជើងទឹក Yassine Cheuko ដែលជាអង្គរក្សរបស់ Messi ត្រូវបានគេប្រទះឃើញថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពចម្រូងចម្រាស់នៅក្រោយការប្រកួតរវាង Inter Miami ទល់និង Atlas។
បើតាមការអោយដឹងពីសារព័ត៌មាន ESPN គណកម្មាធិការគ្រប់គ្រងសីលធម៌របស់ Leagues Cup បានប្រកាសថាបុគ្គលិករបស់ Inter Miami ត្រូវបានហាមឃាត់មិនអោយមានមុខនៅការប្រកួតដែលសេសសល់របស់ក្លិបក្នុងព្រឹត្តិការណ៍នេះទៀតឡើយ ហើយគេជឿថា Yassine គឺជាបុគ្គលតែម្នាក់គត់៕