Banner advertisement

អោយចាំយូរបន្តិចហើយហ្វេនៗ! ទីបំផុត Man United ប្រកាសផ្លូវការថាទិញបានកីឡាករដែលតាមអស់ពេលជាយូរ

22-Jul-2025 7:13 PM

ទីបំផុតក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ជាផ្លូវការអំពីការចុះហត្ថលេខានាំយក Bryan Mbeumo បន្ទាប់ពីមានការអូសបន្លាយរយះពេលជាយូរមក។



បន្ទាប់ពីការចរចា និងបដិសេដសំណើរអស់ជាច្រើនលើកច្រើនសារមក Man United ទីបំផុតបានយល់ព្រមជាមួយក្លិប Brentford នូវសំណើរតម្លៃ 71 លានផោនសម្រាប់កីឡាករវ័យ 25 ឆ្នាំ Mbeumo ជាមួយនិងកុងត្រាដែលមានសុពលភាពរហូតដល់ទៅឆ្នាំ 2030។



ចំពោះសាមីខ្លួនកីឡាករវិញ គ្រាន់តែទទួលបានដំណឹងថាមានការចាប់អារម្មណ៍ Man Utd ភ្លាម កីឡាករកាមេរូនរូបនេះមិនបានគិតអ្វីច្រើននោះឡើយ ព្រោះបិសាចក្រហមគឺជាគោលដៅដ៏សាកសមក្នងបេះដូងរបស់គេផ្ទាល់ ហើយជឿជាក់ថាខ្លួនអាចជាចំណែកមួយក្នុងការជួយស្រោចស្រង់ព្រេងវាសនារបស់ក្រុមលោក Ruben Amorim៕

អត្ថបទដែលទាក់ទង