Banner advertisement

ទង្វើអ្វីហ្នឹង! ដៀមដាមកីឡាករមិនអស់ចិត្ត ពេលនេះមានការចោទប្រកាន់ថា Barcelona មិនអាចទិញ Nico Williams ដោយសារកលល្បិចរបស់ប្រធាន La Liga ទៀត

23-Jul-2025 5:49 PM

ប្រធានលីគកំពូលអេស្ប៉ាញ លោក Javier Tebas កំពុងក្លាយជាចំណុចកណ្តាលនៃការរិះគន់ងើបមុខសឹងមិនរួច បន្ទាប់ពីមានការអះអាងថា លោក Tebas មានចេតនាទម្លាយព័ត៌មានសម្ងាត់មួយចំនួនរបស់ Barcelona ទៅកាន់ក្រុមការងាររបស់ Athletic Bilbao រហូតធ្វើអោយការផ្ទេរសម្រាប់កីឡាករ Nico Williams បរាជ័យយ៉ាងអាម៉ាស់។



កាលពីសប្តាហ៍មុន កីឡាករ Nico Williams បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រាថ្មីរយះពេល 10 ឆ្នាំជាមួយ Bilbao ទាំងដែលធ្លាប់ធ្វើអោយគ្រប់គ្នាជឿថារូបគេនឹងផ្លាស់ទៅលេងនៅ Barcelona សម្រាប់រដូវកាល 2025-2026 ខាងមុខនេះ។ ដំណឹងមួយនេះ ធ្វើអោយអ្នកគាំទ្រ Barcelona កើតការមិនពេញចិត្ត នឹងតូចចិត្តជាខ្លាំង ចំពោះការផ្តល់ក្តីសង្ឃឹមក្លែងក្លាយរបស់ Nico Williams។



យ៉ាងណាក្តី ថ្មីៗនេះ ប្រភពមួយបានអះអាងថាមូលហេតុដែលការផ្ទេរមិនបានសម្រេចបែបនេះ គឺមានជាប់ពាក់ព័ន្ធជាមួយលោក​​ Javier Tebas ដែលជាប្រធានលីគកំពូលអេស្ប៉ាញ La Liga ទៅវិញ។ ប្រភពដដែលនោះបានទម្លាយថា លោក Tebas បានផ្តល់ឯកសារសម្ងាត់មួយចំនួនធំរបស់ Barcelona ទៅកាន់អ្នកតំណាងរបស់ Bilbao ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លិប ដែលធ្វើអោយភាគីម្ខាងទៀតដឹងយ៉ាងច្បាស់ពីស្ថានភាពរបស់ Barcelona រហូតធ្វើអោយថ្នាក់ដឹកនាំ Bilbao មានអាទិភាពក្នុងការចរចារជាមួយ Nico Williams សម្រាប់កិច្ចសន្យារយះពេលវែងថ្មីមួយទៀត៕

អត្ថបទដែលទាក់ទង