ក្លិបសេះបង្កង់ Juventus បានច្រានចោលនូវសំណើរតម្លៃ 65 លានអឺរ៉ូរបស់តោខៀវ Chelsea សម្រាប់ការទិញយកយុវជនកំពុងឡើងជើង Kenan Yildiz។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលី Chelsea បានដាក់នូវសំណើរមានតម្លៃចន្លោះ 65-68 លានអឺរ៉ូទៅកាន់ Juventus ដើម្បីជាថ្នូរនាំយកខ្សែបម្រើប្រយុទ្ធវ័យក្មេង Yildiz ដែលកំពុងធ្វើបានយ៉ាងល្អទាំងកម្រិតក្លិប និងក្រុមជម្រើសជាតិ។
យ៉ាងណាក្តី Juventus គ្មានចេតនាក្នុងការលក់កីឡាករវ័យ 20 ឆ្នាំរូបនេះចេញនោះឡើយ ជាពិសេសក្រោយស៊ុតបាន 12 គ្រាប់និងបញ្ជូនអោយមិត្តរួមក្រុមស៊ុតបាន 9 លើកកាលពីរដូវកាលមុន ដែលបានទាក់ទាញក្រសែភ្នែកក្រុមធំៗជាច្រើននៅទ្វីបអឺរ៉ុប៕