បិសាចក្រហម Manchester United កំពុងរៀបចំគម្រោងការពិសេសមួយ ដើម្បីល្បួងយកគ្រាប់ពេជ្រមួយរូបរបស់ Barcelona បន្ទាប់ពីក្រុមទាំងពីរបានរឹតបន្តឹងចំណងមិត្តភាពកាន់តែជិតស្និទ្ធជាងមុន។
បើតាមប្រភពជាច្រើននៅអេស្ប៉ាញ ក្រោយពី Barcelona បានយក Marcus Rashford ទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងរួចមក ពេលនេះ Man United ចង់ប្រើប្រាស់ពេលវេលានេះដើម្បីធ្វើជំនួញជាមួយម្ចាស់ពានលីគកំពូលអេស្ប៉ាញ ចំពេលសម្លឹងឃើញគ្រាប់ពេជ្រកំពុងឆ្នៃមួយរូប។
ប្រភពដដែលបានបន្ថែមទៀតថា គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំរបស់ Man United កំពុងរៀបចំកញ្ចប់ទឺកប្រាក់ប្រមាណ 61 លានផោនដើម្បីដាក់លើតុចរចាជាមួយ Barcelona ក្នុងគោលបំណងយកកីឡាករវ័យ 21 ឆ្នាំ Fermin Lopez អោយផ្លាស់ទៅលេងនៅទឹកដីអង់គ្លេសម្តង ទាំងដែល Barcelona នៅជឿជាក់ថាកីឡាករនេះមានសក្តានុពលខ្ពស់៕