Al-Hilal មានភាពសុទិដ្ឋិនិយមថាពួកគេអាចនឹងបញ្ចប់ការផ្ទេរសម្រាប់ខ្សែប្រយុទ្ធ Darwin Nunez នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ជាក់ជាមិនខាន។
បើតាមសារព័ត៌មានអង់គ្លេសជាច្រើន កីឡាករ Darwin Nunez គឺជាគោលដៅចំបងមួយរបស់ Al-Hilal ខណះដែលកំពុងព្យាយាមតាមយកខ្សែប្រយុទ្ធកណ្តាលថ្មីៗផ្សេងទៀតដូចជា Victor Osimhen, Benjamin Sesko និង Alexander Isak។
ប្រភពដដែលបានអោយដឹងថា Al-Hilal បានធ្វើការចរចាជាមួយ Liverpool អស់រយះពេលជិតមួយសប្តាហ៍ទៅហើយ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ Nunez មុនពេលបិទទីផ្សារដោះដូរកីឡាករនាពេលដ៏ខ្លីខាងមុខ។ ដំណឺងមួយនេះបានលេចធ្លាយ ចំពេលដែលខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយ កំពុងរកផ្លូវចាកចេញពីម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ដោយសារមិនសូវបានលេងជម្រើសដំបូងទៀតទាត់៕