Banner advertisement

ក្លិបមិនសូវប្រើក៏ដោយ តែ Real Madrid ថាកីឡាកររូបនេះអាចចាកចេញក្នុងតម្លៃយ៉ាងតិច​ 100 លាន

22-Jul-2025 7:34 PM

ទោះបីខ្លួនជាកីឡាករដែលគ្រូបង្វឹកមិនសូវត្រូវការប្រើប្រាស់ក៏ពិតមែន តែអធិរាជស Real Madrid បានប្រកាន់ជំហរយ៉ាងច្បាស់ថា ពួកគេនឹងអនុញ្ញាតអោយ Rodrygo ចាកចេញ ក្នុងករណីពិសេសមួយនេះប៉ុណ្ណោះ។



អនាគតរបស់ Rodrygo ពេលនេះកំពុងវិលវល់វីវក់យ៉ាងខ្លាំង ព្រោះការបន្តលេងនៅ Real Madrid មិនមែនជាជម្រើសដ៏ល្អនោះឡើយ ព្រោះគ្រូបង្វឹកថ្មីលោក Xabi Alonso ដូចជាគ្មានគម្រោងក្នុងការប្រើប្រាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះឡើយ។



គិតមកទល់ពេលនេះ ហង្សក្រហម Liverpool គឺជាក្លិបនាំមុខមួយដែលបង្ហាញពីចេតនាចង់បានហត្ថលេខារបស់ Rodrygo នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ តែថ្នាក់ដឹកនាំរបស់ Real Madrid បានបញ្ជាក់ពីជំហររបស់គេថា ក្លិបនិងសម្រេចអោយ Rodrygo ដើរចេញពីក្លិប ក្នុងករណីដែលក្លិបណាមួយហ៊ានចំណាយថ្លៃផ្ទេរយ៉ាងតិច 100 លានអឺរ៉ូ បើមិនដូចនោះទេ ពួកគេនឹងមិនយល់ព្រមនោះឡើយ៕

អត្ថបទដែលទាក់ទង