ខ្សែប្រយុទ្ធ Viktor Gyokeres បានចេញមកនិយាយជាលើកដំបូងបន្ទាប់ពីត្រូវបានប្រកាសជាផ្លូវការថាបានចូលរួមជាមួយកាំភ្លើងធំ Arsenal។
កាលពីថ្ងៃសៅរ៍កន្លងទៅ Arsenal បានប្រកាសថាពួកគេបានសម្រេចគោលដៅក្នុងការនាំយក Gyokeres មកពី Sporting Lisbon បន្ទាប់ពីលេចធ្លាយពាក្យចចាមអារ៉ាមមករាប់ខែទៅហើយ។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះ និងចុះកុងត្រារយះពេលវែងជាមួយ Arsenal ហើយក៏និងពាក់អាវលេខ 14 ដែលជាលេខហុងស៊ុយសម្រាប់ខ្សែប្រយុទ្ធមុនៗរបស់ក្លិបផងដែរ។
ជុំវិញការសម្រេចចិត្តរបស់ខ្លួន Gyokeres បានអោយដឹងថា មូលហេតុដែលខ្លួនសម្រេចចិត្តក្លិបមួយនេះគឺដោយសារតែបទពិសោធន៍ធ្លាប់លេងតតាំងជាមួយ Arsenal។ Gyokeres ជឿជាក់ថា Arsenal ជាក្លិបដែលសាកសមបំផុតសម្រាប់រូបគេ ហើយការផ្តល់ភាពកក់ក្តៅពីអ្នកគាំទ្រ តាំងពីគេមិនទាន់ចុះហត្ថលេខាមក ក៏ជាចំណែកសំខាន់ក្នុងការបន្ទន់ចិត្តកីឡាករផងដែរ៕