Banner advertisement

ជិតហើយ ជិតមែនទែនហើយ! Mason Greenwood ជិតវិលចូលបាល់ទាត់ជម្រើសជាតិ បន្ទាប់ពីទទួលបានលិខិតឆ្លងដែន និងសញ្ជាតិថ្មី

07-Aug-2025 2:04 PM

កីឡាករ Mason Greenwood អាចនឹងវិលចូលមកពិភពបាល់ទាត់កម្រិតជម្រើសជាតិសារជាថ្មី បន្ទាប់ពីបានទទួលសញ្ជាតិ និងលិខិតឆ្លងដែនថ្មីពីប្រទេសមួយក្នុងទ្វីបអាហ្វ្រិកមួយនេះ។




មុនពេលត្រូវបានបោះបង់ចោលដោយបិសាចក្រហម Manchester United Greenwood ក៏បានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំម្តងផងដែរ ហើយនេះរូបគេអាចនឹងផ្លាស់សញ្ជាតិថ្មីមួយ ដែលអនុញ្ញាតអោយគេមានមុខសារជាថ្មី។




បើតាមសារព័ត៌មាន BBC Sport កីឡាករក្រុម Marseille រូបនេះបានទទួលនូវលិខិតឆ្លងដែន និង សញ្ជាតិចាម៉ៃកាជាផ្លូវការ បន្ទាប់ពីលេចធ្លាយពាក្យចចាមអារ៉ាមថា Greenwood អាចនឹងប្តូរសញ្ជាតិ ហើយពេលនេះរូបគេត្រូវការការអនុញ្ញាតពីសហព័ន្ធបាល់ទាត់ប្រទេសចាម៉ៃកាតែមួយទៀតប៉ុណ្ណោះ មុនពេលចូលលេងអោយក្រុមជម្រើសជាតិមួយនេះ៕

អត្ថបទដែលទាក់ទង