អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់សារព័ត៌មានថៃ ពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់លើបុគ្គលម្នាក់ថាជាទាហានរបស់កម្ពុជា ហើយបម្រើការនៅបញ្ជាការដ្ឋានអង្គរក្ស គឺកម្ពុជាច្រានចោទទាំងស្រុងចំពោះការផ្សាយដែលគ្មានមូលដ្ឋាន បង្កើតសាច់រឿង គ្មានភស្តុតាង មិនទាន់ធ្វើការស៊ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជារបស់សារព័ត៌មានថៃមួយចំនួន។