Banner advertisement

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ ៖​ ថៃមិនទាន់បញ្ជូនកម្លាំងកម្ពុជាទាំង១៨រូបមកកម្ពុជាវិញនៅឡេីយទេ

04-Aug-2025 2:10 PM

លោកជំទាវ​ ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានបញ្ជាក់ថា​ កងកម្លាំងកម្ពុជាទាំង​ ១៨រូប​ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ​ តាំងពីថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៥​ រហូតមកដល់ពេលនេះ​ នៅមិនទាន់បញ្ជូនមកកម្ពុជាវិញនៅឡេីយទេ។ កម្ពុជាជម្រុញអោយថៃប្រគល់កងកម្លាំងរបស់យេីងដែលនៅសេសសល់អោយបានឆាប់រហ័ស​ ស្របតាមច្បប់មនុស្សធម៌អន្តរជាតិ។ 


អ្នកនាំពាក្យបានបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វេីការចរចាយ៉ាងយកចិត្តទកដាក់។ កម្ពុជាស្នេីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានជួយអន្តរាគមន៍ដេីម្បីអោយថៃប្រគល់កងកម្លាំងកម្ពុជាទាំង​ ១៨រូបមកវិញអោយបានឆាប់រហ័សនិងសុវត្ថិភាព។

អត្ថបទដែលទាក់ទង