សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណតាញសង្គមថា ៖ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិចបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។
ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។
ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។
ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕