អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានធ្វើការជូនដំណឹងជាផ្លូវការទៅអនុព័ន្ធយោធាថៃ ប្រចាំកម្ពុជា ស្តីពីការសម្របសម្រួលជូនដំណើរក្រុមសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទៅចុះសង្កេតការណ៍ នៅខេត្ត ឧត្តរមានជ័យ ខេត្តព្រះវិហារ ព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី០៣ ខែសីហា តទៅ។