បើកបរសូមប្រុងប្រយ័ត្ន ! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរស ០១នាក់ បានស្លាប់

07-Nov-2025 8:45 PM

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរស ០១នាក់ បានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ០១:៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចមុខស្ថានីយ៍ប្រេង LHR លើមហាវិថីសហព័ន្ធរុស្ស៊ី ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AN-0220 បើកបរដោយឈ្មោះ គាន់ ម៉េងគឹង ភេទ ប្រុស អាយុ២០ឆ្នាំ អាសយដ្ឋានភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់នៅកន្លែងកើតហេតុ ។ 

ចំណែករថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-7308 អ្នកបើកបរឈ្មោះ មុំ ឡាន ភេទប្រុស អាយុ ៥៦ឆ្នាំ អាសយដ្ឋានភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ដំណើររឿងៈ មុនពេលកើតហេតុម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិសចរាចរណ៍ រីឯរថយន្តបើកបរពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍តែម្តង ។ រថយន្តរងការខូចខាតធ្ងន់ ០១គ្រឿង និងម៉ូតូ ០១ គ្រឿង ។ បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

អត្ថបទដែលទាក់ទង