អ្នកគាំទ្របាល់ទាត់មួយចំនួនរបស់ក្លិបបិសាចក្រហម Manchester United បានបង្ហាញពីការមិនពេញចិត្ត ដោយចង់អោយអតីតគ្រូបង្វឹករូបនេះចូលមកដឹកនាំជំនួសតំណែងរបស់លោក Ruben Amorim វិញម្តង។
ចាប់តាំងពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson មក Man United ហាក់មិនបានទទួលភាពជោគជ័យជាមួយគ្រូបង្វឹកណាមួយឡើយ ដោយគិតចាប់ពីឆ្នាំ 2013 មកទល់ពេលនេះ មិនមានគ្រូបង្វឹកណាអាចដឹកនាំ Man Utd អោយលើកពានលីគកំពូលអង់គ្លេសបាននោះឡើយ ហើយមានតែលោក Jose Mourinho ប៉ុណ្ណោះដែលអាចជួយអោយក្លិបលើកពានលំដាប់អឺរ៉ុប ពោលគឺពាន UEFA Europa League ។
ដំបូងឡើយ គ្រប់គ្នាគិតថាការមកដល់របស់លោក Amorim នឹងជួយអោយ Man Utd ឈានដល់ចំណុចកំពូលឡើងវិញ ប៉ុន្តែអ្វីៗបានខុសពីការគិតទាំងស្រុងរបស់អ្នកគាំទ្រ ហើយជាលទ្ធផល អ្នកគាំទ្រទាំងនោះបានស្នើអោយថ្នាក់ដឹកនាំ នាំយកលោក Ole Gunnar Solskjaer មកវិញ បន្ទាប់ពីគ្រូបង្វឹករូបនេះបានលាចេញពីតំណែងក្នុងនាមជាអ្នកចាត់ការរបស់ Besiktas ជាយូរមកហើយ៕