ព្រោះទម្រង់លេងកាន់តែល្អ ពេលនេះ Arsenal បានក្លាយជាក្លិបទីពីរនៅអង់គ្លេសដែលបានតាមទាន់កំណត់ត្រាអស្ចារ្យមួយនេះ

28-Oct-2025 4:27 PM

ក្លិបកាំភ្លើងធំ Arsenal បានក្លាយជាក្លិបទីពីរនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បន្ទាប់ពី Manchester United ដែលអាចធ្វើបាននូវកំណត់ត្រាសឹងតែមិនគួរអោយជឿមួយនេះ ក្រោយយកឈ្នះ Crystal Palace។




 ក្រុមរបស់លោក Mikel Arteta បានក្តោបយកនូវជ័យជម្នះដ៏មានសារសំខាន់មួយទៀត ដើម្បីបន្តឈរលើកំពូលតារាង ជាមួយនឹងគម្លាតពិន្ទុរហូតដល់ទៅ 4 ពិន្ទុពីក្រុមលេខ 2 ពោលគឺ Bournemouth។ 




ក្រៅពីការបន្ថែមលទ្ធភាពលើកពានលីកកំពូលអង់គ្លេសអង់គ្លេសនៅរដូវកាលនេះ Arsenal ក៏បានតាមទាន់នូវកំណត់ត្រាដ៏ធំសម្បើមមួយផងដែរ។ ក្នុងនាមជាក្រុមដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែការការពារដ៏ល្អ ពេលនេះ Arsenal គឺជាក្រុមទីពីរនៅអង់គ្លេស ដែលអាចលេងរហូតដល់ទៅ 100 ប្រកួតជាប់ៗគ្នា ដោយមិនរបូតគ្រាប់បាល់លើសពី 3 គ្រាប់នៅក្នុងមួយប្រកួត ដែលកំណត់ត្រាមួយនេះ ធ្លាប់ធ្វើបានដំបូងដោយក្រុមបិសាចក្រហម Manchester United ក្នុងចន្លោះខែតុលា ឆ្នាំ 2016 រហូតដល់ខែសីហា ឆ្នាំ 2018៕

អត្ថបទដែលទាក់ទង