ទំនងនៅមិនបានយូរទេ! លេចធ្លាយព័ត៌មានថាតំណែងរបស់លោក Ruben Amorim កំពុងមានភាពរង្គោះរង្គើខ្លាំងជាទីបំផុត

03-Oct-2025 5:21 PM

តំណែងរបស់លោក Ruben Amorim ក្នុងនាមជាអ្នកចាត់ការរបស់ក្លិប Manchester United គឺកំពុងតែស្ថិតនៅចំណុចរង្គោះរង្គើដែលពិបាកប៉ះប៉ូវមួយ នេះបើតាមសម្តីរបស់អតីតអ្នកចាំទីក្រុមបិសាចក្រហម លោក Ben Foster។




Man United បានក្លាយជាប្រធានបទដ៏គួរអោយចាប់អារម្មណ៍មួយសម្រាប់អ្នកគាំទ្របាល់ទាត់ ក្រោយធ្លាក់ទម្រង់លេងខ្លាំងខុសពីមុន ជាពិសេសនៅពេលលោក Amorim ឡើងមកកាន់តំណែង កាលពីរដូវកាលមុន។ បើទោះបីជាទើបតែបានយកឈ្នះតោខៀវ Chelsea កាលពីសប្តាហ៍មុនក៏ពិតមែន តែលោក Ben Foster នៅតែជឿជាក់ថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះនៅសល់ពេលមិនច្រើននោះឡើយ។




និយាយនៅក្នុងកម្មវិធីផ្ទាល់ខ្លួនមួយ Foster បានបង្ហើបថា បច្ចុប្បន្ននេះ Ruben Amorim កំពុងតែរស់នៅជាមួយដង្ហើមចុងក្រោយក្នុងនាមជាគ្រូរបស់ Manchester United ទៅហើយ ដោយថ្នាក់ដឹកនាំក្លិបអាចនឹងបញ្ចប់តំណែងរបស់លោក Amorim ប្រសិនបើក្លិបនៅតែមិនអាចសម្រេចបានលទ្ធផលល្អនាប៉ុន្មាន 4-5 ប្រកួតខាងមុខ៕

អត្ថបទដែលទាក់ទង