Rashford សារភាពថាជីវិតនៅ Barcelona ធ្វើអោយខ្លួនចង់បំភ្លេចអាជីបជាមួយ Man United

28-Oct-2025 4:23 PM

ខ្សែប្រយុទ្ធ Marcus Rashford បានផ្តល់ជាសញ្ញាថា រូបគេពិតជាចង់បន្តអាជីពដ៏ល្អប្រសើររបស់ខ្លួនជាមួយក្លិបអ្នកមានបុណ្យ Barcelona ដោយមិនមានចេតនាចង់ផ្លាស់ទៅក្លិបចាស់របស់ខ្លួននោះឡើយ ពោលគឺ Manchester United។




អាជីពរបស់ Rashford ជាមួយ Man United បានចាប់ផ្តើមដើរដល់ភាពជាប់គាំងចាប់តាំងពីការចូលដឹកនាំរបស់លោក Erik ten Hag មកម្ល៉េះ​ ដោយទម្រង់លេងរបស់គេចាប់ផ្តើមមានការធ្លាក់ចុះ ហើយអ្វីៗគ្រប់យ៉ាងកាន់តែមានភាពល្អក់កករ នៅពេលលោក Ruben Amorim បានដកឈ្មោះរូបគេចេញពីកីឡាករដែលអាចទុកចិត្តបាន រហូតត្រូវបានដាក់អោយខ្ចីជើងទៅកាន់ Aston Villa នឹង Barcelona។




និយាយដោយបើកចំហក្នុងវីដេអូដែលបង្ហោះលើគណនី YouTube របស់ Barcelona កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានប្រាប់អោយដឹងថា រូបគេពិតជាមានភាពរីករាយជាមួយជីវិតនៅប្រទេសអេស្ប៉ាញជាខ្លាំង ដោយវាជាការផ្លាស់ប្តូរមួយដែលរូបគេត្រូវការ។ លើសពីនេះទៅទៀត Rashford ក៏បានបញ្ជាក់ផងដែរទៀតថា "គ្រប់គ្នាទំនងជាបានភ្លេច ប៉ុន្តែខ្ញុំបានចំណាយពេល 23 ឆ្នាំជាមួយ Manchester United រួចទៅហើយ ហើយពេលនេះ ទំនងជាពេលវេលាដែលអ្វីៗមានការផ្លាស់ប្តូរខ្លះ។ ខ្ញុំគិតថាវាជាបរិយាកាសថ្មី ដែលខ្ញុំតែងប៉ងប្រាថ្នាចង់បាន ហើយវាគឺជាកត្តាធំមួយដែលជួយអោយខ្ញុំអាចអភិវឌ្ឍខ្លួនបន្ថែម"

អត្ថបទដែលទាក់ទង