អតីតខ្សែប្រយុទ្ធ Wayne Rooney បានចេញមកទម្លាយគ្មានសល់ថា ចំណងមិត្តភាពរបស់ខ្លួនជាមួយ Cristiano Ronaldo គឺមិនដូចអ្វីដែលគ្រប់គ្នាបានឃើញនៅក្នុងបណ្តាញសង្គមនោះឡើយ ជាពិសេសក្រោយការប៉ះទង្គិចពាក្យសម្តីគ្នាជាច្រើនលើកច្រើនសារ នៅប៉ុន្មានឆ្នាំចុងក្រោយ។
ក្នុងនាមជាអតីតកីឡាកររបស់បិសាចក្រហម Manchester United ដូចគ្នា ពួកគេមានការចុះសម្រុងគ្នាជាខ្លាំងនៅក្នុងទីលាន ប៉ុន្តែអ្វីៗបានប្រែមកជាអួរអាប់នៅពេល Rooney រិះគន់ម្ចាស់ពាន Ballon d'Or 5 សម័យរូបនេះថាជាមូលហេតុដែលធ្វើអោយក្រុមមិនអាចផ្តោតអារម្មណ៍បាន។
លើសពីនេះ Rooney ក៏ធ្លាប់និយាយថា Lionel Messi គឺជាកីឡាករល្អជាង Cristiano ដែលពាក្យសម្តីមួយនេះបានធ្វើអោយ Ronaldo នឹងអ្នកគាំទ្រមួយចំនួនមិនសូវសប្បាយចិត្តនោះឡើយ។ យ៉ាងណាក្តី នៅក្នុងកិច្ចសន្ទនាជាមួយលោក Rio Ferdinand Rooney បាននិយាយថា "គ្រប់គ្នាគិតថាខ្ញុំស្អប់គាត់ តែវាមិនមែនជាការពិតនោះឡើយ។ ការពិតទៅ ខ្ញុំពិតជាគោរពនឹងចូលចិត្តគាត់ជាខ្លាំង ហើយដោយសារតែខ្ញុំធ្លាប់ថា Messi ល្អជាង មិនមែនមានន័យថាខ្ញុំមិនពេញចិត្ត Cristiano Ronaldo នោះឡើយ"៕