Neymar ចេញមកស្រាយចំពោះការចោទប្រកាន់ថារូបគេញៀនស្រាធ្ងន់ធ្ងរ

03-Oct-2025 5:29 PM

កីឡាករ Neymar បានចេញមកបកស្រាយចំពោះការចោទប្រកាន់ជាច្រើនដែលបានលើកឡើងថា រូបគេបានធ្លាក់ក្នុងស្ថានភាពញៀនគ្រឿងស្រវឹង ជាពិសេសគឺស្រាវីស្គីតែម្តង។




អ្នកសារព័ត៌មានប្រេស៊ីលលោក Rodolfo Gomes បានចុះផ្សាយដោយគ្មានភស្តុតាងច្បាស់លាស់ថា Neymar ជាមនុស្សញៀនស្រាវីស្គី ហើយដោយសារតែមូលហេតុមួយនេះហើយ ទើបធ្វើអោយទម្រង់លេងរបស់គេនៅលើទីលានធ្លាក់ចុះជាកំហុក។




ជាលទ្ធផល Neymar បានបង្ហោះរូបនៅក្នុងបណ្តាញសង្គមជាមួយភេសជ្ជះគោជល់ ហើយសរសេរលេងសើចថា "ញៀនផឹកគោជល់ទើបត្រូវ។ នេះជាភេសជ្ជះល្អមួយ"។ ក្រៅពីនេះ អ្នកតំណាងរបស់ Neymar ក៏ដូចជាសាមីខ្លួនកីឡាករផ្ទាល់ កំពុងតែរៀបចំឯកសារផ្លូវការដើម្បីដាក់ពាក្យបណ្តឹងទៅលើលោក Gomes ក្នុងករណីចុះផ្សាយព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ Neymar ព្រោះព័ត៌មានមួយនេះបានទទួលភាពល្បីល្បាញជាខ្លាំងនៅក្នុងវិស័យសារព័ត៌មាននាឯប្រទេសប្រេស៊ីលផ្ទាល់៕

អត្ថបទដែលទាក់ទង