ឃើញកីឡាករល្អខ្លាំង ប្រធានផ្នែកកីឡារបស់ Bayern ងាកទៅស្ញើចសរសើរការខំប្រឹងប្រែងរបស់ភាគីមួយនេះទៅវិញ

03-Oct-2025 5:27 PM

ប្រធានផ្នែកកីឡារបស់ក្លិប Bayern Munich លោក Max Eberl បានទម្លាយអោយដឹងថា ការអភិវឌ្ឍនឹងឡើងជើងជាខ្លាំងរបស់ខ្សែប្រយុទ្ធ Harry Kane គឺមានការចូលរួមចំណែកយ៉ាងខ្លាំងពីគ្រូបង្វឹកលោក Vincent Kompany។




ខ្សែប្រយុទ្ធវ័យ 32 ឆ្នាំរូបនេះបានក្លាយជាកីឡាករជួរមុខមួយរូបរបស់លីគកំពូលអាឡឺម៉ង់ Bundesliga ដោយគិតមកទល់ពេលនេះ ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញខ្លួនចំនួន 103 ប្រកួតរួចទៅហើយ តែរូបគេត្រូវការតែពីរគ្រាប់ទៀតប៉ុណ្ណោះដើម្បីឈានដល់គ្រាប់បាល់ទី 100 នៅក្នុងទឺកដីអាឡឺម៉ង់។




នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Sky Sport លោក Eberl បានធ្វើការកោតសរសើរចំពោះលោក Vincent Kompany ដែលបានរៀបចំទម្រង់លេងរបស់ក្លិបអោយស្របទៅតាមទម្រង់លេងធម្មជាតិរបស់ Kane ដោយនេះជាមូលហេតុធ្វើអោយ Kane អាចស៊ុតបញ្ចូលទីបានសឹងតែគ្រប់ប្រកួត។ អ្វីដែលកាន់តែពិសេសសម្រាប់លោក Kompany នោះគឺ គាត់អាចយក Kane ជាចំណុចកណ្តាលនៃក្លិប ដោយមិនធ្វើអោយមានការប៉ះពាល់ទៅដល់ក្រុមទាំងមូល៕

អត្ថបទដែលទាក់ទង