សហភាពអង្គការសង្គមស៊ីវិល តំណាងអោយអង្គការ សមាគម និងសហគមន៍មូលដ្ឋាន ក្រុមយុវជន ទាំង៥០ស្ថានប័ន សូមគោរពជម្រាបដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សារពត៌មាន និងជាពិសេសគណបក្សនយោបាយទាំងអស់មេត្តាជ្រាបថា ដើម្បីការពារសន្តិភាព និងស្ថេរភាពនយោបាយ យើងខ្ញុំទាំងអស់បានឯកភាពជាធ្លុងមួយ ដាក់សំណើទៅគ្រប់គណបក្សនយោបាយទាំងអស់ដោយស្នើសុំដូចខាងក្រោម៖
១.- ស្នើសុំអោយគណបក្សនយោបាយទាំងអស់ ប្រកាសផ្ដាច់ខ្លួនពីចលនាជ្រុលនិយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី។
២.- ស្នើសុំអោយគណបក្សនយោបាយទាំងអស់ ប្រកាសប្រឆាំងដាច់ខាតនូវរដ្ឋាភិបាលក្រៅប្រទេសដែលដឹកនាំដោយ លោក សម រង្ស៊ី ដែលរដ្ឋាភិបាលនោះជារដ្ឋាភិបាលខុសច្បាប់ និងមានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា។