អាជីពបាល់ទាត់របស់ Laporte ស្ទើរជាប់គាំង ដោយសារតែគំនាបពី Al-Nassr

17-Sep-2025 4:14 PM

ខ្សែការពារកណ្តាល Aymeric Laporte បាននិយាយដោយបើកចំហគ្មានការបិទបាំងថា ការចាកចេញពី Al-Nassr គឺជារឿងដែលរញ៉េរញ៉ៃមួយ​​ ហើយការទាមទាររបស់ក្លិបស្ទើរតែធ្វើអោយរូបគេមិនអាចចាកចេញមកកាន់ Athletic Club វិញបានថែមទៀតផង។




ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ទៅកាន់សារព័ត៌មានជាលើកដំបូងចាប់តាំងពីបានចូលរួមជាមួយ Bilbao វិញ ដោយសង្កត់ធ្ងន់ថាមួយរយះចុងក្រោយមុនផ្លាស់ចេញពី Al-Nassr គឹធ្វើអោយគាត់ជួបប្រទះរឿងរ៉ាវជាច្រើន ដោយក្នុងនោះ ក្លិបបានធ្វើការរារាំងមិនអោយ Laporte ចាកចេញ ដោយសារតែគោលការណ៍ចង់អោយផ្នែកហិរញ្ញវត្ថុរបស់ក្លិបរីកចម្រើន។




អតីតកីឡាកររបស់មេឃខៀវ Manchester City រូបនេះបានទម្លាយអោយដឹងបន្ថែមទៀតថា "នៅពេលដែលយើងចាប់ផ្តើមនិយាយជាមួយ Al-Nassr ដំបូង ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ថ្នាក់ដឹកនាំថា Athletic Club គឺជាគោលដៅតែមួយគត់របស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏មានអារម្មណ៍ថារសាត់អណ្តែតគ្មានគោលដៅ ព្រោះនៅពេលដែលអ្នកមិនចង់ចរចារ អ្នកមិនអាចធ្វើអ្វីបាននោះឡើយ។ វាជារឿងដែលស្មុគស្មាញ តែអ្វីៗបានដើរតាមការគ្រោងទុក បន្ទាប់ពីយើងបានពិភាក្សាដោយសន្តិវិធី"

អត្ថបទដែលទាក់ទង