កីឡាករពីរនាក់ទិញអស់ជិត 250 លាន តែតាមពិត Liverpool រដូវកាលនេះ ត្រូវបង់មិនដល់ពាក់កណ្តាលផង

17-Sep-2025 4:24 PM

ហង្សក្រហម​​ Liverpool ហាក់ដូចត្រូវឆ្នោតរង្វាន់ធំ បន្ទាប់ពីបែកធ្លាយនូវរបាយការណ៍ថាក្លិបយក្សអង់គ្លេសមួយនេះ ត្រូវបង់ប្រាក់មិនច្រើននោះឡើយ ដើម្បីទិញយកកីឡាករធំៗទាំងពីររូបនេះ។




នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេសមួយនេះ បានទិញយកកីឡាករសរុបចំនួន 8 នាក់ ដោយក្នុងនោះកីឡាករ Florian Wirtz និង Alexander Isak ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែតម្លៃខ្លួនដ៏មហាសាល។




ការចុះកុងត្រាជាមួយកីឡាករទាំងពីរនេះមានន័យថា Liverpool បានជះលុយរហូតដល់ទៅ 241 លានផោនឯណោះ ដែលមិនមែនជារឿងធម្មតាសម្រាប់ក្លិបដែលមិនងាយចាយធំដូច Liverpool តែប្រភពជាច្រើនបានចុះផ្សាយថា​ នៅរដូវកាលនេះ ការបង់ប្រាក់ដំបូងសម្រាប់ Isak និង Wirtz គឺមានតម្លៃសរុបត្រឹមតែ 51.25 លានផោនប៉ុណ្ណោះ ដោយប្រាក់ដែលនៅសល់ នឹងត្រូវបង្ហើយនៅរដូវកាលបន្តបន្ទាប់ទៀត៕

អត្ថបទដែលទាក់ទង