នៅរសៀលថ្ងៃទី១២ខែតុលា ឆ្នាំ២០២៥ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីទ្រង់បានយាងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់មួយរយៈពេលកន្លងមក។