Banner advertisement

ជិតផុតទីផ្សារ Fiorentina បើកការចរចាចង់បានខ្សែការពារ Real Madrid មួយរូប

31-Aug-2025 2:24 AM

ក្លិប Fiorentina បានធ្វើការចូលចែចូវអធិរាជស Real Madrid សម្រាប់ខ្សែការពារមួយរូបដែលមិនបានបង្ហាញខ្លួនញឹកញាប់ដោយសារតែបញ្ហារបួស។




កាលពីពេលថ្មីៗនេះ សារព័ត៌មានអេស្ប៉ាញមួយបានទម្លាយអោយដឹងថា Real Madrid បានទទួលសំណើរផ្លូវការមួយពី Fiorentina ក្នុងគោលបំណងនាំយកកីឡាករ David Alaba ដែលត្រូវបានចាត់ទុកថាជាកីឡាករមួយរូបដែល Real Madrid លែងសូវត្រូវការព្រោះតែការរងរបួសពីររដូវកាលចុងក្រោយនេះ។ 




អ្វីដែលធ្វើអោយការផ្ទេរកាន់តែងាយស្រួលនោះគឺ បច្ចុប្បន្ន Real Madrid មានខ្សែការពារកណ្តាលរហូតដល់ទៅ 4 រូបរួចហើយ ដូចជា Dean Huijsen, Eder Militao, Antonio Rudiger និង Raul Asensio ហើយនេះមានន័យថា Real Madrid មិនមានបញ្ហាចំពោះការអនុញ្ញាតអោយ Alaba ចាកចេញនោះឡើយ មិនថាទៅដោយគ្មានតម្លៃខ្លួនក៏ដោយ៕

អត្ថបទដែលទាក់ទង