(ត្បូងឃ្មុំ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបនៅកាស៉ីណូ XAMAT ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិតច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរ សរុបចំនួន ៤៤៨នាក់។
ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
នៅក្នុងប្រតិបត្តិកាតរកឃើញបុគ្គលិកសរុបរួម៤៤៨នាក់ ស្រី១៤៤នាក់ ក្នុងនោះមាន ជនជាតិវៀតណាម សរុប៣៥០នាក់ ស្រី១០៤នាក់ និងជនជាតិខ្មែរសរុប៩៨នាក់ ស្រី៤០នាក់ ព្រមទាំងសម្ភារបម្រើបទល្មើស ឆបោកតាមអនឡាញ Online Scam។