នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំប្រមុខបេសកកម្មការទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំង សួរសុខទុក្ខបងប្អូនជនភៀសសឹកនៅក្នុងខេត្តផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជួបសួរសុខទុក្ខ និងចែកអំណោយមួយចំនួនដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខ ក្នុងខេត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
On the morning of 01 August 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, led the Heads of Foreign Diplomatic Missions accredited to the Kingdom of Cambodia on a field visit to inspect the areas affected by the recent armed clashes between Cambodia and Thailand over border disputes in Oddar Meanchey Province. During the visit, His Excellency the Deputy Prime Minister also took the opportunity to visit displaced persons in the province.
In the meantime, His Excellency the Deputy Prime Minister paid a visit to the frontline Cambodian troops stationed at the conflict zone, offering words of encouragement and distributing humanitarian supplies in recognition of their courage and commitment.
His Excellency underscored that the Royal Government of Cambodia remains firmly committed to the ceasefire and strictly adheres to the principles of international law, the peaceful resolution of disputes, and the unwavering protection of its’s sovereignty and territorial integrity, at all costs.
Photo Credit: Facebook Pages of Information Minister Neth Pheaktra and TVK