Banner advertisement

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង ៣និង៣៣នាទីរសៀល ភាគីថៃនៅមិនទាន់បានបញ្ជូនកងកម្លាំងកម្ពុជាចំនួន ២០រូប ត្រឡប់មកវិញនៅឡើយទេ

01-Aug-2025 10:43 PM

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ពាក់ព័ន្ធកងកម្លាំងកម្ពុជាចំនួន ២០រូប ដែលត្រូវបានភាគីថៃគ្រប់គ្រងគិតត្រឹមម៉ោង ៣និង៣៣នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ភាគីថៃ នៅមិនទាន់បានបញ្ជូនកងកម្លាំងកម្ពុជាចំនួន ២០រូប ត្រឡប់មកវិញនៅឡើយទេ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់ភាគីថៃធ្វើយ៉ាងណាដើម្បីបញ្ជូនកងកម្លាំងកម្ពុជាទាំង ២០រូប អោយត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់រួមទាំងកងកម្លាំងផ្សេងទៀតប្រសិនបើមានដែលនៅក្នុងការគ្រប់គ្រងរបស់ភាគីថៃ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ៖ “យើងកឹនឹងបន្តការចរចាឲ្យអស់ពីលទ្ធភាពដើម្បីយកបងប្អូនយើងទាំងអស់គ្នាត្រឡប់មកវិញឲ្យបានឆាប់បំផុត នឹងដោយសុវត្ថិភាព។ ចំណាប់ខ្មាំងកម្ពុជាទាំង២១នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះកម្ពុជាទទួលបានសព១រូប។ រីឯកងកម្លាំងចំនួន ២០រូបផ្សេងទៀត រាជរដ្ឋាភិបាលបាននិងកំពុងចចារ ធ្វើយ៉ាងណាឲ្យពួកគេអាចត្រលប់មកកម្ពុជាវិញបានឆាប់បំផុត និងដោយសុខសុវត្ថិភាព”៕

អត្ថបទដែលទាក់ទង