ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសន្ទរកថាពាក់ព័ន្ធសភាពការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥។

អគ្គលេខាធិការអាស៊ានបានបញ្ជាក់ថា ៖ យើងមិនអាចមិនខ្វល់ពីការបន្តប្រយុទ្ធគ្នារវាងប្រទេសសមាជិកទាំងពីរបានទេ។ ស្ថានភាពមានការផ្សព្វផ្សាយគ្រប់ដណ្តប់នៅក្នុងតំបន់ និងអន្តរជាតិយ៉ាងទូលំទូលាយ ហើយបានឱ្យមានការអំពាវនាវពីប្រធានអាស៊ាន និងមេដឹកនាំប្រទេសដៃគូខាងក្រៅ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យមានការត្រឡប់ទៅរកបទឈប់បាញ់ជាបន្ទាន់ បន្ធូរបន្ថយភាពតានតឹង និងត្រឡប់ទៅរកកិច្ចសន្ទនា និងការទូតឡើងវិញ។
ប្រជាជនអាស៊ាន ជាពិសេស សហគមន៍រស់នៅតាមព្រំដែននៃប្រទេសទាំងពីរដែលជាជនរងគ្រោះ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការប្រយុទ្ធកំពុងបន្ត។
