អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់ចំនួន៣គ្រាប់ ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជា ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យខូចខាតអគារ១ខ្នង ដំបូលឃ្លាំងឧកញ៉ា វង្ស ដួង ផ្នែកខាងត្បូង សម្ភារៈមួយចំនួនទៀត និងមានអ្នករងរបួសស្រាល២នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
