រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចអនុញ្ញាតអោយក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន២ ៩៦៤ (ពីរពាន់ប្រាំបួនរយហុកសិបបួន) នាក់ បំពេញក្របខ័ណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដោយសេចក្ដីសម្រេចលេខ ១១៨សសរ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕
