នេះជាព័ត៌មានក្លែងក្លាយដែលថៃបានប្រើAiបង្កើតឡើង

19-Dec-2025 1:50 PM

នេះជាព័ត៌មានក្លែងក្លាយដែលថៃបានប្រើAiបង្កើតឡើង ហើយបញ្ចេញតាមគណនីក្លែងក្លាយ ក្នុងគោលបំណងបង្កការភាន់ច្រឡំក្នុង សាធារណមតិអំពីស្ថានភាពពិត។ ដូច្នេះសូមសាធារណៈជន កុំយល់ច្រឡំ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ។ សូមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។


សូមបញ្ជាក់ថា វីរៈកងទ័ពកម្ពុជា បាន និងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត ក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជា។  វីរៈកងទ័ពកម្ពុជាតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារកម្ពុជា និងប្រជាជន ពីការឈ្លានពាន ដោយប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ជានិច្ច អង់អាចក្លាហានបំផុត ក្នុងការបំពេញ តួនាទីរបស់ខ្លួន ការពារបូរណភាពទឹកដីរបស់កម្ពុជា។

អត្ថបទដែលទាក់ទង