ករណីឃាតកម្ម ! ប្តីច្របាច់កសម្លាប់ប្រពន្ធដោយសារភ្លើងប្រច័ណ្ឌ

02-May-2025 11:34 AM

ដោយសារតែភ្លើងប្រច័ណ្ឌបុរសជាប្តីទប់កំហឹងមិនបានក៏សម្រេចចិត្តច្របាច់កសម្លាប់ប្រពន្ធរបស់ខ្លួន។ ករណីឃាតកម្មនេះ កើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២០:៤០នាទីយប់ នៅចំណុចភូមិត្រពាំង់ស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។


ក្រោយបានទទួលព័ត៌មាន នៅវេលាម៉ោង ១០និង ៥០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ជា  សុផល អធិការនគរបាលស្រុក សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ  ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណេង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ(ប្តី) មានទីលំនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ករណីខាងលើបណ្តាលមកពីរជនសង្ស័យជាប្តីប្រចណ្ឌប្រពន្ធរបស់ខ្លួន ឈ្មោះ កែម លីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ ដោយបានវាយប្រតាយប្រតបគ្នាដោយប្រពន្ធបានខ្វាចខ្នងជនសង្ស័យចំនួន០២កន្លែង នឹងខាំខាងលើចុងដង្ហើមផ្នែកខាងស្តាំចំនួន០១កន្លែង ក្រោយមកជនសង្ស័យជាប្តីខឹងក៏បានច្របាច់កទៅលើជនរងគ្រោះបណ្តាលអោយថប់ដង្ហើមស្លាប់តែម្តង ។
 

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំតាមនីតិវិធី ៕

អត្ថបទដែលទាក់ទង