ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមថ្លែងសុន្ទរថាក្នុងសម័យប្រជុំពេញអង្គលើកទី៤ ក្រោមប្រធានបទ “ការកសាងសន្តិភាពក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចពិគ្រោះយោបល់” នៃវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។