សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិដែលបានបញ្ជាក់ពីខ្លឹមសារនៃលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំការគាំទ្រពីឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ ឡេស៊ី ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរីក ឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តម អង់តូនីញ៉ូ ហ្គោតេរ៉ស អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសហប្រជាតិលើកទី៨០ ដើម្បីជំរុញ ការអនុវត្តបទឈប់បាញ់ និងគោរពរាល់កិច្ចព្រមព្រាងរវាងកម្ពុជា-ថៃ ឱ្យបានពេញលេញ និងប្រសិទ្ធភាពខ្ពស់។