ប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជូនពលរដ្ឋ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ

20-Sep-2025 1:37 PM

នៅល្ងាចថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់​ខ្ពស់ឯក​ឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ តាមតំបន់ព្រំដែនមួយចំនួន ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ បន្ទាប់​ពីក្រុមនគរបាល និងកម្លាំងចម្រុះថៃ បង្កហិង្សាមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ាង ប៊ុនលាង និងប្រតិភូ ក៏បាន​នាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ជាគ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ សរុបជាទឹកប្រាក់ ចំនួន ១០ ៣០៤ដុល្លារ ប្រគល់ជូនឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋ តាមការជាក់ស្តែងផងដែរ៕

អត្ថបទដែលទាក់ទង