«ប្រទេសបារាំង ស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការគោរពបទឈប់បាញ់។
ប្រទេសបារាំង ស្វាគមន៍ជាពិសេសចំពោះការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងការធ្វើការរួមគ្នា ដើម្បីដោះមីននៅតាមបណ្តោយព្រំដែន។
ប្រទេសបារាំង បញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់។»
ក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
------
“France welcomes the progress made at the General Border Committee Meeting between Cambodia and Thailand on 10 September 2025 and encourages the parties to continue the dialogue and cooperation to uphold the ceasefire.
France particularly welcomes the decision of the two parties to work together to demine along the border.
France reiterates its full support for Malaysia, Chair of ASEAN, in its efforts to promote regional stability.”
The Ministry for Europe and Foreign Affairs of the French Republic
15 September 2025