អង្គការមជ្ឍមណ្ឌល់វប្បធម៍ខ្មែរកម្ពុជាក្រោម (KKKCCO) ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដែលបានបញ្ជាក់ពីខ្លឹមសាររបស់សារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក ដើម្បីជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះលក្ខខណ្ឌបទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងអស់ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មការធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) រវាងកម្ពុជា និងថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់។