ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងម៉ាកបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5173 ដឹកបទល្មើសឈើពេញរថយន្ត បានរេចង្កូតធ្លាក់ផ្លូវ ធ្វើឲ្យអ្នកបើកបរបាក់កស្លាប់ក្នុងរថយន្ត។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
ម្ចាស់រថយន្ត និងម្ចាស់បទល្មើស ត្រូវបានគេរាយការណ៍មកថាឈ្មោះ បូណា ជាអ្នករកស៊ីបទល្មើសដឹកជញ្ជូនឈើប្រចាំខេត្តមណ្ឌលគិរី។