គួរឲ្យរន្ធត់ ! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ៖ស្លាប់ចំនួន ០៣នាក់ និងរងរបួសធ្ងន់ ០១នាក់

10-Sep-2025 1:20 PM

ករណី “ គ្រោះថ្នាក់ចរាចរណ៍ “  រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្សមនុស្សស្លាប់ចំនួន ០៣នាក់ (ស្រី ០២នាក់) និងរងរបួសធ្ងន់  ០១នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នវ បានកើតឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៦៩ ត្រង់ចំណុចមុខសាលាក្រហម ភូមិតាកែវក្រោម ឃុំបឹងកន្ទួត  ស្រុកក្រគរ  ខេត្តពោធិ៍សាត់ ។


របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក JAC-VIP ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-3564 ទិសដៅពីកើតទៅលិច ចំណែកម៉ូតូរងគ្រោះម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1L-7051. ទិសដៅពីលិចទៅកើតបត់ឆ្វេងឆ្លងថ្នល់​ពីត្បូង​ទៅជើង ។ មូលហេតុ កត្តាល្បឿន ។ 

ករណីនេះបានបញ្ចូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ។ សពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលទាក់ទង