ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំស្រាវជ្រាវពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ និងលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ដឹកនាំកំលាំងចុះស្រាវជ្រាវ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វេីការឃាត់បានមុខសញ្ញាក្មេងទំនេីងជាអ្នកបេីកម៉ូតូបង្ហោះបានម្នាក់ ឈ្មោះសុីម វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូត ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅសេរីឆ្នាំ ២០២៥ ស្លាកលេខកំពង់ស្ពឺ 1X-1103 ។
មុខសញ្ញាបានទទួលស្គាល់និងឆ្លេីយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅលេីផ្លូវសាធារណៈ ស្ទេីគ្រប់ទីកន្លែង ជាក់ស្ដែងថៃ្ងនេះខ្លួនបានមកបង្ហោះម៉ូតូជាមួយមិត្ដភ័ក្ភ ចំនួន០២ម៉ូតូ តែចៃដន្យពួកគេបានរត់គេចពេលសមត្ថកិច្ចចុះមកបង្រ្កាប ។
សមត្ថកិច្ចបានអនុវត្ដនីតិវិធី ដោយអញ្ជេីញលោកឪពុក អ្នកម្ដាយមកធ្វេីកិច្ចសន្យា ទទួលយកប្រុសកូនដេីម្បីធ្វេីការអប់រំណែនាំប្រដៅកុំឱ្យប្រព្រឹត្ដទង្វេីបែបនេះជាលេីកទីII ករណីលេីកក្រោយអនុវត្តវិធានការច្បាប់ រីឯមធ្យោបាយម៉ូតូរក្សាទុករយៈពេល ៩០ថៃ្ង ជាបណ្ដោះអាសន្ននៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕