Banner advertisement

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនទិសទី៣ សំឡូត

06-Jun-2025 2:45 PM

សំឡូតៈ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ បានរៀបចំពិធីទទួលដំណើរអញ្ជើញចុះសួរសុខទុក្ខកម្លាំងកងពលតូចថ្មើរជើងលេខ៥២ កងការពារព្រំដែនលេខ៥០២ ផ្នែកសឹករងសំឡូត និងវរសេនាតូចនគរបាលការពារព្រំដែនលេខ៣១០ និង៨២៣ ដែលជាអង្គភាពឈរជើងការពារបូរណភាពដែនដី និងភូមិសាស្រ្តក្នុងស្រុកសំឡូត ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានស្ថាប័ន មន្ទីរ អភិបាលក្រុង-ស្រុក ជាប្រតិភូអមដំណើរ។


ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូអញ្ជើញមកនេះ គឺបាននាំយកអំណោយជាស្បៀងអាហារជាច្រើន សម្រាប់ផ្តល់ជូនកងកម្លាំងទាំងអស់ដែលបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន នេះបានបង្ហាញពីការយកចិត្តទុកដាក់ រួមចំណែកសម្រាលការលំបាករបស់កងកម្លាំងពីសំណាក់សមរភូមិក្រោយជួយសមរភូមិមុខ សម្រាប់បំពេញបន្ថែម ដើម្បីបម្រើលើការងារការពារជាតិ។ 

ក្រោយពីបានស្តាប់មតិស្វាគមន៍ និងរបាយការណ៍របស់លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២រួចមក ឯកឧត្តមអភិបាលខេត្ត បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើរទៅកងកម្លាំងទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងគាំទ្រចំពោះគោលគំនិតដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកិត្តិបណ្ឌិតស្នេហាជាតិដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រស្តីពីការនាំយក បញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយប្តេជ្ញាយកអស់ស្មារតី មនសិការ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ អោយបានរឹងមាំដាច់ខាត។

អត្ថបទដែលទាក់ទង