Banner advertisement

គណបក្សនយោបាយក្រៅរដ្ឋាភិបាលជិត ៣០ ចុះសួរសុខទុក្ខដល់កង​ទ័ព​ដែលកំពុងតែឈរជើងការពារនៅតំបន់ព្រំដែនកម្ពុជា-ថៃ

05-Jun-2025 10:09 PM

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងគណបក្សនយោបាយក្រៅរដ្ឋាភិបាលជិត ៣០គណបក្ស នឹងដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខដល់កងទ័ពដែលកំពុងតែឈរជើងការពារនៅតំបន់ព្រំដែន នៅខេត្តព្រះវិហារ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ 


លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាគណបក្សនយោបាយក្រៅរដ្ឋាភិបាលជិត ៣០គណបក្ស នឹងចុះទៅសាកសួរសុខទុក្ខកងទ័ពនៅតំបន់ព្រំដែនកម្ពុជា ថៃ គឺដើម្បីលើកទឹកចិត្តកងទ័ព និងទៅមើលស្ថានភាពតាមតំបន់ព្រំដែន។

លោកជំទាវ ពោធិតី សាវត្ថី បានមានបន្តថា ការចុះទៅពិនិត្យមើលព្រំដែនកម្ពុជា ថៃ គឺមានរយៈពេល ២ទៅ៣ថ្ងៃ ដើម្បីពិនិត្យមើលសកម្មភាពរបស់កងទ័ពថៃដែលធ្លានពានមកលើកម្ពុជា ហើយថ្មីៗនេះបានមកចូលឈ្លានពានមកលើកម្ពុជាហើយ និងបានបាញ់មកលើកងទ័ពកម្ពុជានៅក្នុងលេណដ្ឋានថែមទៀតផង។

ជាមួយគ្នានេះ គណបក្សនយោបាយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្រនយោបាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី តាមផ្លូវច្បាប់អន្តរជាតិ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ស្របពេលដែលស្ថានភាពឈានដល់ចំណុចក្តៅ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច មានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូច បានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។

អត្ថបទដែលទាក់ទង