Banner advertisement

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកែប រួមជាមួយគ្រូពេទ្យខេត្ត ជួយសង្រ្គោះជនបរទេស ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍

05-Jun-2025 10:06 PM

ខេត្តកែប, នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកែប រួមជាមួយគ្រូពេទ្យខេត្ត ជួយសង្រ្គោះជនបរទេស ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍(បើករថយន្តបុកខឿនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកដើមឈើ) បង្កគ្រោះថ្នាក់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ ៣៣អា ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២-១៣ ក្នុងភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប ដោយបញ្ជូនទៅមន្ទីរពេទ្យខេត្តកែប រួចបញ្ជូនបន្តទៅមន្ទីពេទ្យស៊ុនយ៉ាឃៀល ខេត្តកំពត។

អត្ថបទដែលទាក់ទង