ករណី "គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្តនិងរថយន្ត មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ នៅលើ ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតរោងចក្រញ៉ូវស្តារ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។
កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងវាស់វែង ។
របាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តធុនធំ ០១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-0591 អ្នកបើកបរឈ្មោះ ខៃ ខេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបើកវ៉ាជែងបានរ៉េចង្កូតទៅបុករថយន្ត ០២គ្រឿងទៀតដែលបានចតទុកនៅពីខាងមុខ រថយន្តទី១ ម៉ាក TOYOTA PRIUS ពាក់ផ្លាកលេខភ្នំពេញ 2CG-6251 រថយន្តទី២ ម៉ាក HIGHLANDER ពណ៌ស្ករ ពាក់ផ្លា កលេខ ស្វាយរៀង 2B-3663 ដែលមានទិសដៅផ្ទុយគ្នា ។
អ្នកបើកបររថយន្តសមត្ថកិច្ចបាននាំយកមកសាកសួរ និងធ្វើតេស្តរកជាតិស្រវឹងឃើញថា ជាលទ្ធផលគឺអវិជ្ជមាន ។
វត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ដើម្បីបន្តនីតិវិធី ។